Monday, December 20, 2010

កំប្លែង

មីង​ក្រូត​ជាមនុស្ស​ដែល​ពូកែ​ខាង​ ជេរម្រាយ​រក​លេខ​ដាក់​គ្មាន ។ ជេរ​ប្តី​ក៏​អាចោរម្រាយ ជេរកូន​ក៏​អាចោរម្រាយ…ថ្ងៃណា​ក៏​អាចោរម្រាយ​ដែរ ។ថ្ងៃ​នេះ​ពេល​ មិត្តភ័ក្ដិ​ប្ដី​គាត់​មក​លេង មីងក្រូត​មិនដឹង​ជា​ទាស់​ចិត្ត​អ្វី ក៏​ស្រែក​ជេរប្ដី​ថា អាចោរម្រាយ ចំពោះ​មុខ​ភ្ញៀវ ប្ដី​គាត់​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ដាក់​មួយ​ដៃ​ផូង ។ មីងក្រូត​អុកគូថ​ទៅ​ដី រួច​ស្រែក ៖

-       អាចោរម្រាយ…
រួច ​ក៏​ដួល​សន្លប់ ។ មិត្តភ័ក្តិ និង​ប្ដី​ភ័យ​ណាស់​រត់​ទៅ​រក​ប្រេង​កូឡា ​លាប​រឹត ធ្វើ​ចលនា​ឲ្យ​បេះដូង​ដើរ​ស្រួល មួយ​សន្ទុះក្រោយ​មក​ មីងក្រូត បើក​ភ្នែក​ព្រឹមៗ…​រួច​គាត់​ស្ទុះ​ងើប ហើយ​ស្រែក៖
-       អាចោរម្រាយ
-       !!!???
ឧកញ៉ា ៖ លោក​ជំទាវ​មក​ផ្ទះ​ខ្ញុំ​ទាំង​ព្រឹក​មាន​ការ​អ្វី​ដែរ?
ជំទាវ ៖ តើ​លោក​ឧកញ៉ា​អាច​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​ប្ដី​ខ្ញុំ​មិន​សូវ​បាយ​ផ្ទះ?
ឧកញ៉ា ៖ អា​ព្រើល​ជា​ពួក​ម៉ាក​ខ្ញុំ​តាំង​ពី​នៅរៀន​ម្លេះ រឿង​អី​ដែល​ខ្ញុំ​មិន​ដឹង​នោះ…
ជំទាវ ៖ សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​ផង ក្រែង​ខ្ញុំ​មាន​វិធី​អាច​ជួយ​កែ​កុន​គាត់​បាន!
ឧកញ៉ា ៖ ឆ្នាំនេះ​អាព្រើល និង​ខ្ញុំ​អាយុ​ ៦៥​ឆ្នាំ​ហើយ វា​និង​ខ្ញុំ​ប្រៀប​បាន​ដូច​ជា​គោ​ចាស់​អញ្ចឹង គឺ​ចូល​ចិត្ត​តែ​ស្មៅ​ខ្ចីៗ​ណ៎ា…​លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹង​ទេឬ? គាត់​បាក់​ធ្មេញ​មុខ​អស់​ដូច​គោ​មែន ចាំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​នឹង​ទៅ​ទិញស្មៅ​ទន្សាយ​ទុកឲ្យ​គាត់​ស៊ី កុំ​ឲ្យ​គាត់​ពិបាក​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ​ទៀត!
ឧកញ៉ា ៖ ទេ! លោក​ជំទាវ…កុំ…កុំ…
លោកគ្រូ​ ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់អារម្មណ៍​ស្ដី​អំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។
លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ?
សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់​ទៅ​ទស្សនា!
សិស្ស​ម្នាក់ៗ​រៀបរាប់​ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។
លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…?
ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ…
លោកគ្រូ ៖ ម៉េច​អញ្ចឹង?
ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន!
លោកគ្រូ ៖ ??
ផ្លយ ៖ សួស្ដី ផ្លូញ មួយ​រយៈ​នេះ​ដូច​ជា​មិន​សូវ​បាន​​ជួប​មុខ​ឯង?
ផ្លូញ ៖ តាំង​ពី​ទទួល​សញ្ញាប័ត្រ​មក​រត់​រក​ការងារ​ធ្វើ​មិន​បាន​សោះ​សំឡាញ់
ផ្លយ ៖ ក្រែង​ល៏ ឯង​រើស​រក​តែ​ការងារ​ល្អៗ បាន​ប្រាក់​ច្រើន​ទេ​ដឹង?
ផ្លូញ ៖ មិន​រើស​ណាស់ណា​ទេ ស្អី​ក៏​បាន ឲ្យ​តែ​ចំ​កន្លែង​ខ្លាញ់​ ល្មម​រស់​នៅ​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ​ជា​ការ​គ្រប់គ្រាន់​ណាស់​ហើយ…
ផ្លយ ៖ ចំ​កណ្ដាល​កៅឪ​ហើយ បង​ជីដូន​មួយ​គ្នា​ទើប​និង​បើក​ហាង​គុយ​ទាវ​ពិសេស គេ​ត្រូវ​ការ​អ្នក​លាង​ចាន ២-៣នាក់ ចំ​គ្នា​ជួយ​និយាយ​ឲ្យ…!
ផ្លូញ ៖ ពុទ្ធោ! ទីនោះ​ឬ កន្លែង​ខ្លាញ់…?
ផ្លយ ៖ !!!???
ក្នុង​ថ្នាក់​រៀន​មួយ​នា​ ចុង​សប្ដាហ៍​នេះ​អ្នក​គ្រូ​បាន​ដើរ​ឆែក​មើល​ក្រចក​ដៃ​ជើង​របស់​សិស្ស​ដើម្បី ​ដាក់​ពិន្ទុ លើ​វិញ្ញាសា​មួយ​ដែល​អ្នក​គ្រូ​បាន​កំណត់ថា “អនាម័យ​នាំ​មក​នូវ​សុខភាព”…
អ្នកគ្រូ ៖ សុភី! កាត់​ខ្លី​បាន​ល្អណាស់ អ្នក​គ្រូ​ឲ្យ​ ១០ ពិន្ទុ!
សុភី ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏​កាត់​បាន​ខ្លីដែរ តែ​ទុក​សក់​វែង​ពេក អ្នកគ្រូ​ឲ្យ ៨​ពិន្ទុ!
ឆ្លួញ ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ចុះ​កល្យាណ ម៉េច​ក៏​ទុក​ក្រចក​វែង​ម្លេះ?
កល្យាណ ៖ ខ្ញុំ​ចង់​ទុក​ឲ្យ​វែង​ជាង​អ្នកគ្រូ! ព្រោះ​ក្រចក​អ្នកគ្រូ​មិន​សូវ​វែង​ផង ស្អាត​យ៉ាង​នេះ​ហើយ ចុះ​ទំរាំទុក​វែង​ជាង​នេះ​ទៀត…​អស់​ទាស់តែ​ម្ដង…
អ្នកគ្រូ ៖ !!!???
ពីរនាក់​ ប្ដី​ប្រពន្ធ​ជា​អ្នក​កើត​អេដស៍ តែ​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម…​ថ្ងៃ​មួយ​ចោរ​ស្លៀក​លីអូ ចូល​មក​ប្លន់​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ…​ពេល​នោះ​បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ក៏​សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!
ចោរ​ស្រែក​សួរ ៖ ម៉េច​ក៏ ឯង​សើច?
ប្ដី​ឆ្លើយ ៖ ព្រោះ​ឯង​រំលោភ​ប្រពន្ធ​អញ​ ដែល​ជា​អ្នក​កើត​អេដស៍!
ចោរ​សើច​វិញ​ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរស​ជាប្ដី​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
ចោរ​ឆ្លើយ ៖ ព្រោះ​មុន នឹង​រំលោភ​ប្រពន្ធ​ឯង​អញ​យក​ស្រោម​អនាម័យ​នៅ​លើ​ក្បាល​ដំណេក​ឯង​មក​ពាក់​រួច​ហើយ!
បុរស​ជា​ប្ដី​សើច​វិញ​ម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរ​ស្រែក​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
បុរស​ឆ្លើយ ៖ ព្រោះ​ស្រោម​អនាម័យ​ក្នុង​ប្រអប់​លើ​គ្រែ អញ​កាត់​ចុង​ចេញ​ទាំង​អស់!
ចោរ ៖ ពុទ្ធោ! ខ្មោច​ឪ ខ្មោច​ម៉ែ ជួយ​អញ​ផង! ម្ដង​នេះ​កើត​អេដស៍​ហើយ​អញ!
អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។
-       អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!
-       អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង…!
-       អញ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!
-       អាឡួ! ឯង​ថា​ម៉េច​អាច្រូច?
-       អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!
-       អាឡូ! អាណា​គេ និយាយ?
-       គឺ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ…!
-       !!!???
ក្មេង​ប្រុស​ម្នាក់​បាន​សួរ ​ទៅ​កាន់​ប៉ាប៉ា​របស់​គេ​ថា ៖ “ប៉ា​ហ៎ា…បើ​មាន​គេ​ជ្រុះ​លុយ​ ៥០០៛ មួយ​សន្លឹក និង ១០០០៛ មួយ​សន្លឹក តើ​ប៉ា​រើស​យក​មួយ​ណា?” ប៉ា​ប្រាកដ​​ជា​រើស​យក​ក្រដាស​ ១០០០​៛  ហើយ ។ “ចុះ​ហេតុអ្វី…ប៉ា​មិន​រើស​យក​ទាំង​២​សន្លឹក​ទៅ” កូន​តប ។ “ប៉ា! កូន​សួរ​ប៉ា​មួយ​ទៀត… ថ្ងៃ​មុន​គេ​មក​ទារ​លុយ​ប៉ា​ជំពាក់​គេ ប៉ា​ថា​មិន​មាន​លុយ​ទេ​ចាំ​លើក​ក្រោយ​ទៅ បើសិន​ជា​គេ​មក​ទា​ប៉ា​ម្ដង​ទៀត តើ​ប៉ា​ឆ្លើយ​ថា​យ៉ាង​ម៉េច?”  “​ប៉ា​ឆ្លើយ​ថា​មិនមាន​លុយ​ដដែល​ហ្នឹង…!” “ហេតុអ្វី​ទៅ​ប៉ា?” “ព្រោះ​ប៉ា​ជាមនុស្ស​និយាយ​ថា​ម៉េច គឺ​ថា​អញ្ចឹង​ណា​កូនប្រុស…” ។ “អញ្ចឹង​កូន​សួរ​ប៉ា​ជា​លើក​ចុង​ក្រោយ! ហេតុ​អ្វី​ផ្ទះ​គេ​រាល់​គ្នា​សុទ្ធ​តែ​ធំ បែ​ជា​​ផ្ទះ​របស់​យើង​វិញ​​តូច​អញ្ចឹង​ប៉ា…!” “នោះ​គឺ​ដោយ​សារ​ប៉ា​គ្មាន​លុយ​​សង់​ឲ្យ​ធំ​ដូច​គេ​ហ្នឹងណា…!” ឪពុក​តប “ដើម្បី​ឲ្យ​ផ្ទះ​របស់​យើង​ធំ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច?” កូនសួរ ។  “ដើម្បីបាន​​ផ្ទះ​ធំ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់ចុង​ចប់ដើម ហើយ​រក​ការងារ​ឲ្យ​បាន​ប្រាក់ខែ​ច្រើន នោះ​យើង​អាច​មាន​ផ្ទះ​ធំ​បាន​ហើយ​កូន…!” ឪពុក​ឆ្លើយ “ចុះ​កាល​ពី​ប៉ា​នៅ​ក្មេង ម្ដេច​ប៉ា​មិន​ខំរៀន​ដែរ​ទៅ?” កូន​សួរ “យើស! អាកូន​នេះ…!!!”
នៅ​ក្នុង​ពិធី​មង្គលការ​មួយ ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ តូ ជា​យុវជន​កំហិល​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ការ​ទាំងអស់​ដែរ។ ខណៈ​កំពុង​អង្គុយ តូ បាន​ក្រឡេក​ទៅ​ឃើញ​យុវតី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ដោយ​សារធាតុ​កំហិល តូ ក៏​ដើរ​សំដៅ​ទៅ​រក​នារី​នោះ ហើយ​បន្លឺ​វាចា​សំណួរ ៖

តូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ…! អនុញ្ញាតិ​ឲ្យ​ខ្ញុំ​រួម​តុ​ជាមួយ​ផង​បានទេ?
ខណៈ​នោះ​ស្រាប់​តែ​យុវតី​នោះ​ក្រោកឡើង​ស្រែក​ខ្លាំងៗ​ថា ៖
យុវតី ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ…?
តូ ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​របស់​ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​បាន​សម្លឹង​មករក​ ខ្លួន។ តូ​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។
បន្តិច​ក្រោយ​មក​យុវតី​ក៏​ដើរ​សំដៅ​មក​តុ​របស់​តូ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​តូ ៖
យុវតី ៖ សុំទោស…! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​ មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ…។ សឹង​តែ​យុវតី​និយាយ​ចប់​មិនទាន់ តូ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖
តូ ៖ ថាម៉េច…! មួយ​យប់​ថ្លៃ​ដល់ទៅ​ ៥០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ…!!!   
នារី​ស្រស់​ស្អាត​ម្នាក់​ទៅ ​ជួប​ជាមួយ​លោកគ្រូ​ទាយ​ដើម្បី​ឲ្យ​គ្រូទាយ​មើល​បាត​ដៃ​របស់ខ្លួន​ចង់​ដឹង​ ថា​ខ្សែជីវិត​របស់​នាង​យ៉ាង​ណា​ដែរ។
នារី ៖ លោកគ្រូ…!តើ​យ៉ាងម៉េច​ដែរ ខ្សែ​ជីវិត និង​ជោគវាសនា​របស់​នាង​ខ្ញុំ​ទៅ​ថ្ងៃ​មុខ?
គ្រូទាយ ៖ អូហ…! ល្អណាស់​នាង…តាម​រយៈបាត​ដៃ​របស់​នាង​បាន​ប្រាប់​ថា​នាង​ជា​មនុស្ស​មាន​ ជោគវាសនា​ល្អ ​មាន​សំណាង មាន​គេ​គោរព​កោតខ្លាច​ព្រោះ​តែ​អ្នកនាង​មាន​បាតដៃ​ដែល​មាន​ឬទ្ធិ​អំណាច​ អស្ចារ្យ​គឺថា​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​តែ​ម្ដង ហើយ​ជាង​នេះ​ទៅ​ទៀត…
ជាង​នេះ​ទៅ​ទៀត​យ៉ាង​ម៉េច​លោកគ្រូ…? នារី​សួរ​កាត់​​លោកគ្រូ​ទាយ
គ្រូទាយ ៖ ជាង​នេះ​ទៅ​ទៀត​គឺថា​ដៃ​របស់​នាង​មាន​ឬទ្ធិអំណាច​ខ្លាំងណាស់​បើ​កាន់​របស់​ទន់​អាច​ទៅ​ជារឹង​បាន…!
 ទារក​ម្នាក់​បាន​ប្រសូត​មក ​ដោយ​មាន​ការ​ចម្រើន​វ័យ​ឆាប់​ជាង​ទារក​ទូទៅ ។ វា​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​សម្រាល​កូន លុះ​ឃើញ​ពេទ្យ​ឆ្មប​នៅ​ក្បែរ​នោះ វា​ក៏​សួរ​ថា ៖
ទារក ៖ តើ​លោក​ជា​គ្រូ​ពេទ្យ​ដែល​មក​ជួយ​សម្រាល​ខ្ញុំ​មែនទេ?
គ្រូពេទ្យ ៖ បាទ! គឺ​ខ្ញុំ​នេះ​ហើយ ។
ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ប្រសូត​ខ្ញុំ​តាម​វិជ្ជាជីវៈ​ប្រកប​ដោយ​សុវត្ថិភាព ។
ទារក​កំហូច​ក៏​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​ម្ដងទៀត ហើយ​ឃើញ​ម្ដាយ​ក៏​សួរ​ទៀត​ថា ៖
ទារក ៖ អ្នក​ជា​ម្ដាយ​របស់​ខ្ញុំ​មែនទេ?
ម្ដាយ ៖ មែនហើយ!
ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ថែទាំ​ខ្ញុំ​បាន​ល្អ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ ។
បន្ទាប់​មក​ទារក​កំហូច​បាន​សម្លក់​សម្លឹង​បុរស​ដែល​នៅ​ក្បែរ​ម្ដាយ​រួច​សួរ​ថា ៖
ទារក ៖ លោក​ជា​ឪពុក​ខ្ញុំ​មែន​ទេ?
ឪពុក ៖ មែន​ហើយ!
ភ្លាម​នោះ​ទារក​កំហូច​បាន​រំកិល​គូទ​ទៅ​ជិត​ឪពុក ហើយ​លើក​ម្រាម​ចង្អុល​ដៃ​ញុល​ថ្ងាស​ឪពុក ៧-៨​ដង​រួច​ប្រាប់​ឪពុកថា ៖
ទារក ៖ ខ្ញុំ​ចង់​ឲ្យ​ប៉ា​ឯង​ចាំ​ទុក​ក្នុង​ខួរ​ថា ធ្វើ​អញ្ចឹង អញ្ចឹង​គឺ​វា​ឈឺ​ណាស់​ដឹង​ទេ?
ឪពុក ៖ អុញ!!!………..
ទិញ​ទូរស័ព្ទ
ពូម៉ៅ​គាត់​ចង់​ទិញ​ទូរស័ព្ទ រួច​គាត់​ក៏​បាន​ទៅ​ដល់​ហាង​មួយ ។
អ្នក​លក់ ៖ តើ​ពូ​ចង់​ទិញ​ទូរស័ព្ទ​ម៉ាក​អី​ដែរ?
ពូ​ម៉ៅ ៖ ​មាន​អា​ម៉ាក​ណា​ប្រើ​បាន​យូរ ហើយ​មិន​ងាយ​ខូច​ទេ?
អ្នកលក់ ៖ ច៎ាស​មាន ដូចជា  Nokia, Samsung, LG…
ពូម៉ៅ ៖ ខ្លាចតែ​វា​ថ្លៃ​ពេក​ទេ​ដឹង?
អ្នក​លក់ ៖ Nokia នេះ ១៨០$ Sumsung នេះ​ ១៥០$
ពូ​ម៉ៅ ៖ ទេ ខ្ញុំ​ចង់​បាន​​អា​ណា​ដែល​​ប្រើ​ទុក​គប់​ចោរ​អត់ស្ដាយ ព្រោះ​ឥឡូវ​ចោរ​ឆក់​ទូរស័ព្ទ​ច្រើន​ណាស់!
អ្នក​លក់ ៖ អើ! មើល​គាត់!!!???
ពូរុន​មាន​សំបុត្រ​សម្រាប់​ទស្សនា ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ២​សន្លឹក ។ ពេល​គាត់​កំពុង​អង្គុយ​រង់ចាំ​ការ​ប្រកួត​ចាប់ផ្ដើម​ស្រាប់តែ​មាន​ក្មេង​ ម្នាក់​សួរ​គាត់ ៖
ក្មេងប្រុស ៖ កន្លែង​អង្គុយ​ជាប់​ពូ​មាន​នរណា​អង្គុយទេ?
ពូរុន ៖ អត់​មាន​ទេ​ក្មួយ!
ក្មេងប្រុស ៖ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ទាំងមូល​មាន​កន្លែង​ទំនេរ!
ពូរុន ៖ ការពិត​វា​ជា​កន្លែង​របស់​ប្រពន្ធ​ពូ​ទេ តែ​នាង​បាន​ស្លាប់​ទៅហើយ!
ក្មេងប្រុស ៖ ឲ្យ​ខ្ញុំ​សុំទោស! ចុះ​ហេតុអ្វី​ពូ​មិន​ហៅ បងប្អូន​ឬ​អ្នក​ជិតខាង​ មក​ជាមួយ?
ពូរុន ៖ ពួកគេ​រវល់​រៀបចំបុណ្យ​សព​ប្រពន្ធ​របស់​ពូ!
ក្មេងប្រុស ៖ !!!????
ទុកឲ្យអញ!
ថ្ងៃទី១
ប្អូន ៖ បងៗ​ទូរទស្សន៍​យើង​ខូច​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ធ្វើ!
ថ្ងៃទី២
ប្អូន ៖ បងៗកុំព្យូទ័រ​យើង​ខូចទៀត​​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ឲ្យ​គេ​ធ្វើ! អញ្ចឹង​ក៏​ប្រាប់​អញ​ដែរ!
ថ្ងៃទី៣
បង ៖ ឈប់! ថ្ងៃនេះ​ខូច​អី​ទៀត​ហើយ?
ប្អូន ៖ ស្រី​ខូច​បង!
បង ៖ អើ​អាហ្នឹង​ទុក​ឲ្យ​អញ​យក​ទៅ​ធ្វើ!
អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំ​ចង់​ទិញ​អាវ​រងា​ឲ្យ​ឆ្កែ​របស់​ខ្ញុំ
អ្នកលក់ ៖ តើ​វា​ពាក់​លេខ​ប៉ុន្មាន​ដែរ​អ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេច​បាត់​ទៅហើយ
អ្នកលក់ ៖ ហេតុអ្វី​បាន​ជា​មិន​នាំ​វា​មក​តែ​ម្ដង​ទៅ?
អ្នកទិញ ៖ មិន​បានទេ! ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​វា ខ្ញុំ​ចង់​ឲ្យ​វា​មាន​ការ​ភ្ញាក់​ផ្អើល
អ្នក​លក់ ៖ !!!
មិនដែល​បាត់ខ្លួនទេ
អ្នកដំណើរ​ម្នាក់​បាន​ជួល​ទូក​មួយ ​សម្រាប់​ជិះ​ឆ្លង​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត ។ ចៃដន្យ​ថ្ងៃ​ដែល​គាត់​ឆ្លង​គឺ​មាន​ខ្យល់​យ៉ាងខ្លាំង និង​រលក​ធំៗ​ដោយ​ហេតុនេះ​ហើយ​ទើប​គាត់​មាន​ការ​ខ្លាច​រអា​បន្តិច ។
អ្នកដំណើរ ៖ ម្ចាស់ទូក​តើ​លោក​ប្រាកដ​ទេ​ដែល​ថា​ពួកយើង​ឆ្លង​ទន្លេ​នេះ​ដោយ​សុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មាន​បញ្ហា​ទេលោក
អ្នកដំណើរ ៖ តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាត់​ខ្លួន​ក្នុង​ទន្លេ​នេះ​ដែរ​ឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់​មានទេ​កន្លងមក ព្រោះ​កាល​ពី​អាទិត្យមុនប្អូនប្រុស​ខ្ញុំ​បាន​លិច​ទូក​នៅ​ទន្លេនេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ក៍​រកវា​ឃើញ​វិញ
អ្នកដំណើរ ៖ ហ៎ា!!?
ស្ត្រី​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា ចូលចិត្ត​និយាយ​គ្នា​រឿង​អីវ៉ែអីវ៉ាន់​របស់​ខ្លួន​ឯង​ថា​អ្នកណា​ធំជាង ។
ស្ត្រី​ទី១ ៖ អីវ៉ែអីវ៉ាន់​របស់​ខ្ញុំ​ធំជាង​
ស្ត្រី​ទី២ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង​ឯង
ស្ត្រី​ទី១ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង
ស្ត្រី​ទី២ ៖ អញ្ចឹង​ពេល​ដែល​ឯង​ជួយ​ខ្លួនឯង ឯង​ប្រើ​អ្វី​រុក​ចូល​ទៅ
ស្ត្រី​ទី១ ៖ ខ្ញុំ​ប្រើ​ត្រសក់​ធំៗ ចុះ​ឯង​វិញ?
ស្ត្រី​ទី២ ៖ ខ្ញុំ​ក៏​ប្រើ​ត្រសក់​ដែរ
ស្ត្រី​ទី១ ៖ ឯង​ក៏​ប្រើ​ត្រសក់​ដូចគ្នា​ដែរ នៅ​មក​ថា​របស់​ឯង​ធំ​ជាង​យើង​ទៅ​កើត
ស្ត្រី​ទី២ ៖ ប្រាកដ​ជា​ធំ​ជាង​របស់​ឯង​ហើយ ព្រោះ​របស់​ឯង​គ្រាន់តែ​ប្រើ​ត្រសក់​ធម្មតា តែ​របស់​ខ្ញុំ​គឺ​ប្រើ​ត្រសក់ស្រូវ ។
តាម​ទំហំ
គ្រូ​និយាយ​ជាមួយ​សិស្ស​ប្រុស​៣នាក់
គ្រូ ៖ ពួក​ឯង​ទាំង​៣ គួរ​តែ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​ជាង​នេះ
សិស្ស​ទាំង​បី ៖ ម៉េច​អញ្ចឹង​លោកគ្រូ?
គ្រូ ៖ ព្រោះ​ញ៉ាំ​ត្រី ធ្វើ​ឲ្យ​ឆ្លាត
សិស្ស​ទី១ ៖ ចុះ​ត្រូវ​ញ៉ាំ​ត្រី​អ្វី​ទៅ​លោកគ្រូ?
គ្រូ ៖ សិស្ស​ទី១​ធ្វើ​លំហាត់​ខុស ៣​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រី​ប្លាធូ
សិស្ស​ទី២ ៖ រួច​ចុះ​ខ្ញុំ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស ៦​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រីរ៉ស់
សិស្ស​ទី៣ ៖ ចុះ​ខ្ញុំ​វិញ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស​ទាំងអស់ ត្រូវ​ទៅ​ញ៉ាំ​ត្រី​បាឡែន
លែង​មាន​ប្រយោជន៍
March 29, 2008
ខ្ទើយ​ម្នាក់​យំ​នៅ​ក្នុង​បារ ។ អ្នក​ក្រឡុក​ស្រា​ឃើញ​ដូច្នេះ​ក៏​និយាយ​លួងលោម​និង​សួរ​ពី​ដំណើរ​ដើមទង ៖ ខ្ទើយ ៖ សង្សារ​របស់​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ​ស្មោះ​ទេ អ្នក​ក្រឡុក​ស្រា ៖ ហេតុអ្វី​ក៏​អ្នក​គិត​ថា គេ​មិន​ស្រលាញ់​អ្នក​ស្មោះ? ខ្ទើយ ៖ ពេល​ខ្ញុំ​ឈឺ​ជំងឺ​បន្តិចបន្តួច គេ​ក៏​មិន​មក​រក​ខ្ញុំ ព្រោះ​ខ្ញុំ​អស់​ប្រយោជន៍​សម្រាប់​គេ​ហើយ អ្នក​ក្រឡុក​ស្រា ៖ ចុះ​អ្នក​ឈឺ​អ្វី​ទៅ? ខ្ទើយ ៖ ខ្ញុំ​កើត​ឫសដូងបាត  
ស្ត្រី​ម្នាក់​កំពុងតែច្រៀង ស្រាប់តែ​ពូ​បាត់​បាន​រិះគន់​នាង ទៅកាន់​ពូ​ម៉ៅ​ដែល​ឈរ​ពី​ក្រោយ​គាត់ ។
ពូបាត់ ៖ សំឡេង​នាង​ពិបាក​ស្ដាប់ណាស់ តើ​លោក​ស្គាល់​នាងទេ?
ពូម៉ៅ ៖ បាទ​នាង​ជា​ប្រពន្ធ​ខ្ញុំ
ពូបាត់ ៖ ឲ្យ​ខ្ញុំ​សុំទោស ការពិត​សំឡេង​នាង​ល្អ​ទេ តែ​ខ្ញុំ​ឆ្ងល់​ពីណា​គេ​​ជា​អ្នក​សរសេរ​បទ​ចំរៀង​ដូច​ឆ្គួត​អញ្ចឹង
ពូម៉ៅ ៖ បាទ​បទ​នឹង​ក៏​ខ្ញុំ​ជា​អ្នក​សរសេរ​ដែរ
ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!
គ្រាន់តែ ២+២ មិនចេះដែរ!
ផ្លយ​ជា​សិស្ស​ម្នាក់​រៀន​ ថ្នាក់ទី២ ​វាឆ្លាត ហើយ​ពូកែ​ទៀត ទាស់​តែ​វាមិន​សូវ​ដឹង​រឿង​រាក់ជ្រៅ ។ មាន​ថ្ងៃ​មួយ​នោះ​នៅ​ក្នុង​ថ្នាក់រៀន​អ្នក​គ្រូ​បាន​សួរ​ផ្លយ​ថា ៖ មើល​ផ្លយ​ ២+២ ត្រូវ​ជា​ប៉ុន្មាន?
នៅ​ពេល​នេះ​ផ្លយ​ទៈតុ​ផាំង ហើយ​ក៏​ដើរ​ចេញ​ទៅ​ផ្ទៈ​បាត់​ទៅ ។ លុះ​ទៅ​ដល់​ផ្ទៈ​ម្ដាយ​វា​ក៏​សួរ​វា​ថា ៖ "អាផ្លយ​ម្ដេច​ក៏ឯង​ចេញ​មក​ផ្ទៈ​លឿន​ម្លេះ​ថ្ងៃនេះ?"
ផ្លយ ៖ មិន​ដឹង​ជា​រៀន​ធ្វើ​អី​ទេម៉ែ បើ​គ្រូ​គ្រាន់តែ ២+២ ក៏​មកសួរ​ខ្ញុំដែរ ។
ម្ដាយ ៖ អើ! ឯង​ធ្វើ​អញ្ចឹង​បាន​ត្រូវ​អាកូន!
ចាញ់បាល់
ខែ​នេះ ជា​រដូវ​ប្រកួត​បាល់ទាត់ ។ ព្រឹក​ថ្ងៃនេះ​មាន​មនុស្ស​បី​នាក់​នៅ​ក្នុង​បន្ទប់​មួយ ។ ពីរ​នាក់​អាន​កាសែត ម្នាក់​មិន​មាន​កាសែត​អាន​គឺ​អង្គុយ​រង់ចាំ ។ អ្នកមាន​កាសែត​អាន​ម្នាក់​ឆ្លើយឆ្លង​ជាមួយ​អ្នក​រង់ចាំ ។
អ្នក​រង់ចាំ ៖ បង អាន​ឲ្យ​ឮៗ ឲ្យ​ខ្ញុំ​ស្ដាប់​ផង បានទេ!
អ្នកអាន ៖ អាន​មិនបាន​ឮ​ទេ អស់កម្លាំង !
អ្នក​រង់ចាំ ៖ ម៉េច​បានជា​អស់កម្លាំង ? យប់មិញ……..
អ្នកអាន ៖ អត់​ចាញ់​កូន​ទេ ! តែ​ចាញ់​បាល់ !
អ្នក​រង់ចាំ ៖ អុញ​…….. ! ! !
បោយ​នេះ​ចំ​មែន
បោយ ​ជាទី​សំណព្វចិត្ត​របស់​លោក​ស័ក្ដិ ៥​ម្នាក់​បាន​រៀបចំ​បាយទឹក​ទទួល​ភ្ញៀវ​ចៅហ្វាយ ។ រៀប​ដល់​ពេល​នឹង​ទទួលទាន​ទៅ​ហើយ លោក​ស័ក្ដិ​៥ បាន​ក្រឡេក​ឃើញ សម ស្លាបព្រា វា​មិនសូវ​ជា​ស្អាត​ក៏​ឲ្យ​បោយ​យក​ទៅ​លាង​ចេញ ។ បោយ​ក៏​យក​ទៅ​លាង​យ៉ាង​ប្រញាប់ ហើយ​យក​មក​ឲ្យ​វិញ​តែ​ក្នុង​រយៈពេល​ខ្លី ព្រោះ​ពេលវេលា​ទទួលទាន​ដល់​ហើយ​ដោយ​ខំ​លាង​ឲ្យ​ស្អាត​ថែមទៀត​ផង ។ ស្រាប់តែ​លោក​ស័ក្ដិ ៥ នៅ​មិន​ពេញចិត្ត​ទៀត "​លាង​រួច​ហើយ​ឬ ?​" លោកនាយ​សួរ ។ "​បាទ !​" បោយ​ឆ្លើយ ។ "​អី​ក៏​លាង​លឿន​ម្ល៉េះ ?….ទៅ ! យក​ទៅ​លាង​ម្ដងទៀត​"  លោក​នាយ​តប ។ លុះដល់​ចាំ​បាត់​យូរ​ពេក លោក​នាយ​ក៏​ស្រែក "​អ្ហែង​លាង​អី​ក៏​យូរ​ម្ល៉េះ អា​អើយ​អា !​" ។ "​បាទ, លាង​ឆាប់​ពេក ខ្លាច​មិន​ស្អាត​ទាន !​"  បោយ​តប ។
ក្លាយ​ជា​អ្នកមាន​ព្រោះតែ​បាល់
នាយ អាត ឡូម៉ា ក្លាយ​ទៅជា​ភ្នាក់ងារ​រើស​សំរាម​មាន​លើស​គេឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​គេ​បាន​ធ្វើការ​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​អស់​រយៈពេល​ជាង​ប្រាំ​ ឆ្នាំ​មក ។ មាន​ក្រុម​អ្នកកាសែត​ជាច្រើន​បាន​មក​សុំ​ជួប​សម្ភាស​ជាមួយ​នាយ អាត ក្រោយ​ពី​នាយ​បាន​ទទួលជោគជ័យ​ក្នុង​ការងារ ។
អ្នកកាសែត ៖ លោក អាត សូម​លោក​ជួយ​ប្រាប់​នូវ​ភាព​អាថ៌កំបាំង ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅជា​មហាសេដ្ឋី ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​បានទេ ?
អាត ៖ អ្ហូ !…..​ងាយ​ដូច​បកចេក​អីចឹង ! គឺ​វា​អីចេះ ! ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" លេង​បាល់​មិន​បាន​ល្អ​សោះ ម៉្លោះហើយ​ខ្ញុំ​ក៏​ក្លាយ​ទៅជា​អ្នកមាន​ទៅ !
អ្នកកាសែត ៖ បើ​អីចឹង​លោក​លែង​ភ្នាល់បាល់​មែនទេ ?
អាត ៖ មិនមែនទេ ! ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" បាន ​មក​មើល​បាល់ទាត់ ហើយ​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់​គេ​រាល់​លើក ហើយ​បាន​ហ៊ោ​ដេញ​គ្រវែង​នឹង​ដប​ទឹក​បរិសុទ្ធ ខ្ញុំ​ក៏បាន​ប្រមូល​រើស​យក​ដប​ទៅ​លក់​រាល់​ពេល ម៉្លោះហើយ​ទើបបាន​ខ្ញុំ​ក្លាយ​ជា​អ្នកមាន​បាន​៥​ឆ្នាំ​មកនេះ ខ្ញុំ​ប្រមូល​ប្រាក់​បាន​ច្រើន​លាន​ហើយ ។
ការងារ​សម្រាប់​ជនពិការ
មាន​ក្រុមហ៊ុន​ចិន​ថ្មី ទើប​តែ​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​សរសេរ​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ថា "​ក្រុមហ៊ុន ​យើងខ្ញុំ​ទើប​តែ​បង្កើត​ថ្មី ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​សម្រាប់​ការងារ​ជា​តំណែង​ខ្ពស់ មាន​ប្រាក់ខែ​ខ្ពស់ ៥០០ ដុល្លារ ក្នុង​មួយ​ខែ និង​ប្រាក់​លើកទឹកចិត្ត​ទៅតាម​សេចក្ដីក្លាហាន​ព្យាយាម​" ។

គ្រាន់តែ​ឮ​ដំណឹង​នេះ មាន​ជន​ដែល​ពិការ​ដៃ ពិការ​ជើង ភ្នែក​….​ជាច្រើន ​យក​ប្រវត្តិរូប​មក​ដាក់​ព្រោងព្រាត ។ នៅ​ពេល​ចប់​ស្រាប់តែ​ឃើញ​ជាប់​ជន​ពិការ​ម្នាក់ ម្នាក់ៗ​បាន​ទៅ​មើល​មុខ​អ្នក​ជាប់​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិការ​នោះ​គឺ​គេ​ពិការ​យ៉ាង​ម៉េច​​បាន​ជា​ជាប់ ក៏​ស្រាប់តែ​ឃើញ​អ្នក​ជាប់​នោះ​ជា​មនុស្ស​ធម្មតា​ដូច​គេឯង​គ្មាន​ពិការ​អ្វី ​សោះ ធ្វើ​ឲ្យ​គេ​រាល់គ្នា​ខឹង និង​ឆ្ងល់​ជា​ខ្លាំង ។

ក្រុម​ជន​ពិការ ៖ មើល​លោក​ប្រធាន​ក្រុមហ៊ុន តើ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​ដូចម្ដេច បានជា​ជាប់​មនុស្ស​ធម្មតា​គ្មាន​ពិការ​អ្វី​សោះ ?

ប្រធាន​ក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន ​របស់​ខ្ញុំ​ជ្រើសរើស​បុគ្គលិក​នេះ ពុំ​មែន​ជ្រើសរើស​អ្នក​ដែល​ពិការ​រាងកាយ​ទេ គឺ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ឈ្មោះថា "​ពិការ​" សម្រាប់​ធ្វើ​ការងារ​ឲ្យ​ត្រូវ​តាម​ហុងស៊ុយ​របស់ខ្ញុំ !
ក្រុម​ជន​ពិការ ៖ ….. !
តម្លៃ​ វត្ថុបុរាណ
ក្រោយពី​មាន​ទីកន្លែង​ភ្នាល់បាល់​នៅ​ក្នុង​ស្រុកខ្មែរ​មក ធ្វើ​ឲ្យ​យុវជន​សិស្សសាលា មានការ​ជក់ចិត្ត​នឹង​ចាក់បាល់​យ៉ាង​ខ្លាំង ។
សុក គឺជា​សិស្ស​ម្នាក់​ដែល​ចូលចិត្ត​លេងបាល់ និង យក​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៅ​លក់​ជាប្រចាំ ។ ក្រោយមក​គេ​ក៏បាន​លួច​យក​ថូ​ផ្កា​បុរាណ​មួយ​ពី​ក្នុង​ផ្ទះ​ទៅ​លក់ ដើម្បី​យក​ប្រាក់​ចាក់បាល់ ។
សុក ៖ អត់ទោស ! លោក​ថៅកែ ទីកន្លែង​នេះ​គឺជា​កន្លែង​ទិញ-លក់​វត្ថុបុរាណ​មែនទេ ?
ថៅកែ ៖ មែន តើ​មានការ​អ្វី ?
សុក ៖ ខ្ញុំ​ចង់​លក់​ថូ​ផ្កា​នេះ​មួយ ដែល​ទិញ​នៅ​សម័យ​បុរាណ​ចិន តើ​តម្លៃ​ប៉ុន្មាន ?
ថៅកែ ៖ ៣៥ ដុល្លារ ។
សុក ៖ ដូចជា​ថោក​ពេក​ហើយ ថូ​ផ្កា​នេះ​ធំ​ហើយ​ស្អាត​នៅ​ថ្មី តើ​ម៉េច​ក៏​ថោក​ម្ល៉េះ ?
ថៅកែ ៖ ដោយ​សារ​តែ​ស្អាត និង​ថ្មី​ហើយ បានជា​ខ្ញុំ​ឲ្យ​ថោក​ពីព្រោះ​វា​ពុំ​ទាន់​ចូល​ជា​ស្តង់ដារ​ជា​វត្ថុបុរាណ ។
អ្នកជម្ងឺធ្មេញ
ពូ ​ម្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យធ្មេញ​ពេល​ព្រឹក​មួយ ឯ​មន្ទីរពេទ្យ​ធ្មេញ​នៅ​ភ្នំពេញ ។ លោកគ្រូពេទ្យ បាន​សុំ​ឲ្យ​គាត់​ហា​មាត់​ដើម្បី​ត្រួតពិនិត្យ​ធ្មេញ​សិន​មុននឹង​ចាត់ចែង​ ត្រូវ​ធ្វើអ្វី​បន្ត​ទៀត ។ គ្រាន់តែ​គាត់​ហា​មាត់​ភ្លាម​ឃើញ​មាន​កាកសំណល់​អាហារ​ពី​ល្ងាច​ជាប់​ធ្មេញ​ ស្អេក តែ​មិន​ហ៊ាន​ថា​អី​ទេ​ខ្លាច​គាត់​អន់ចិត្ត ទើប​ដក​លុយ​ពី​ហោប៉ៅ​ខោ​មួយ​ដុល្លារ​ហុច​ឲ្យ ៖ "​ណេះ​លោកពូ ! យក​ទៅ​ទិញ​អំពៅសាង​ហូប​សិន​ទៅ សឹម​មក​ជួប​ខ្ញុំ​ម្ដងទៀត​ណា​ចា៎ះ​" ។
ពូ​គាត់​បាន​មួយ​ដុល្លារ​ក៏​នឹក​ថា ៖ "​លោកគ្រូពេទ្យ​នេះ​ចិត្តល្អ​ណាស់ បាន​ឲ្យ​អញ​មួយ​ដុល្លារ​ទៅ​ហូប​អំពៅសាង​" ។
មួយសន្ទុះ ​គាត់​ត្រឡប់មកវិញ លោកគ្រូពេទ្យ​បាន​ហៅ​ឱ្យ​គាត់​ចូល​ជួប ហើយ​អោយ​អង្គុយ​ស្រួលបួល​ទើប​ឱ្យ​គាត់​ហា​មាត់​ពិនិត្យ​ធ្មេញ​ម្ដងទៀត ស្រាប់តែ​គ្រូពេទ្យ​ចាប់ផ្ដើម​លាន់មាត់ "​អ៊ូយ ! លើស​ដើម ! ខ្ញុំ​ឲ្យ​មួយ​ដុល្លារ​ទៅ​ទិញ​អំពៅសាង​ហូប ម៉េច​បាន​ជា​ទៅ​ទិញ​ត្រាវ​ហូប​វិញ​អញ្ចឹង​ពូ ?​" គាត់​តប​ថា "​ព្រឹក​អញ្ចឹង​ហូប​អំពៅ​សាង​ម៉េច​នឹង​បាត់​ឃ្លាន ពូ​ឃើញ​ត្រាវ​វា​ថោកជាង​ក៏​ទិញ​ហូប​ទៅ​" ។
គ្រូពេទ្យ​នឹកក្នុងចិត្ត​ថា "​ឱ​អាត្មា​អញ​កម្មក្រាស់​ម៉្លេះ ! ឲ្យ​ទៅ​ស៊ី​អំពៅសាង​ទៅ ក្រែង​នឹង​បាន​សម្រាល​ទុក្ខ​ខ្លះ គាត់​ទៅ​ពួយ​ត្រាវ​រឹតតែ​ឲ្យ​ឯង​វេទនា​ថែមទៀត​" ។
មនុស្ស​ឈ្លក់ វង្វេង​ នឹងសម្ភារៈ
មេធាវី​ទទួលជោគជ័យ​ក្នុង​មុខរបរ​ម្នាក់​បាន​ទិញ​រថយន្ត​ម៉ាក JaguarXK-8 មួយ ​គ្រឿង​ថ្មីស្រឡាង ហើយ​បើក​មក​ចត​ខាងមុខ​ការិយាល័យ​ត្រៀម​បង្អួត​មិត្តភ័ក្ដិ។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​ចូល​ក្នុង​ការិយាល័យ​មួយសន្ទុះ​ចេញ​មកវិញ ស្រាប់តែ​លេច​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ចង្កូត​បុក​លាន់​ដូច​រន្ទះ បណ្ដាល​អោយ​រតនវត្ថុ​ថ្មីស្រឡាង​ដែល​គាត់​ទើប​ទិញ​នោះ​កំពិត​រាប​ដល់​ដី ។ ខឹង​ស្ទើរ​ឆ្កួត​គាត់​ហៅ​ទូរស័ព្ទ​ទៅ​លេខ ៩១១ របស់​ប៉ូលិស​ក្រុង ។ មិនដល់ ៥​នាទី​ផង ប៉ូលិស​ម្នាក់​មកដល់​កន្លែង​កើតហេតុ ។ ប៉ុន្តែ​មុន​ពេល​អាច​សួរ​អ្វី​បាន​ខ្លះ ប៉ូលិស​រូប​នោះ​ដឹង​តែ​ត្រូវ​ឈរ​ស្ដាប់ លោក​មេធាវី​និយាយ​ឡូឡា​ដូច​ឆ្កួត ។ មួយសន្ទុះ​គាត់ ហាក់​ដូច​ស្វាង​បន្តិច ទើប​ប៉ូលិស​មានឱកាស​បាន​និយាយ "​ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា​លោក​មេធាវី​ឈ្លក់​នឹង​សម្ភារៈ​ដល់​ម្ល៉ឹង ឈឺចាប់​នឹង​របស់​ត្រូវ​ខូច រហូតដល់​ភ្លេច​ប្រការ​ផ្សេងៗ​ទៀត​" ។
លោក​មេធាវី​បើក​ភ្នែក​ក្រឡោត "​លោក​ចង់និយាយ​ថា​ម៉េច​ហ្នឹង ?​" ។ ប៉ូលិស សើច​ញឹមៗ "​លោក​មិន​ដឹង​ដៃ​ឆ្វេង​របស់​លោក​ពី​ត្រឹម​កួយ​ដៃ​ចុះ​ទៅ​ក្រោម​ដាច់​បាត់​ពេល រថយន្ត​បុកគ្នា​ទេ​ឬ​អី ?​" ។ លោក​មេធាវី​ភ្ញាក់ព្រើត​លើក​ដៃ​ឆ្វេង​មើល ៖ "​យី​ឯណា​នាឡិកា​រ៉ូឡិច​របស់ខ្ញុំ ?​" ។
មិនបាច់​សោកស្ដាយ
ពូសុក និង ពូចូច ជា​អ្នក​រស់នៅ​ផ្ទះ​ជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាន​និយាយ​ទៅកាន់​ពូចូច
ពូសុក ៖ ហ៊ឺ ! ខ្ញុំ​សោកស្ដាយ​ណាស់​បង ដែល​មាន់​របស់ខ្ញុំ​បាន​កាយ​ដំណាំ​បង​ខ្ទេចខ្ទី​នោះ ខ្ញុំ​មកនេះ​គឺ​ចង់​សុំទោស​លោកបង !
ពូចូច ៖ មិនបាច់​សោកស្ដាយ​អី​ទេ​លោកប្អូន​អើយ ! ព្រោះថា​មាន់​ដែល​កាយ​ដំណាំ​ពី​ល្ងាចមិញ​នោះ​ត្រូវ​ឆ្កែ​ខ្ញុំ​ស៊ី​បាត់​ទៅ​ហើយ…..
ពូសុក ៖ អ្ហូ៎ ! បាន ​ឮ​លោកបង​និយាយ​ដូច្នេះ​ខ្ញុំ​ធូរ​ទ្រូង​បន្តិច​ព្រោះថា​ព្រឹកមិញ​នេះ​ឆ្កែ​ របស់ លោកបង​ទៅលេង​ផ្ទះ​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​ចេញ​ឡាន​ពី​ផ្ទះ​បាន​ជ្រុល​ចង្កូត​កិន​ឆ្កែ​លោកបង ងាប់​បាត់​ទៅ​ហើយ​ !
ពូចូច ៖ អុញ !
រឿង​ឆ្មា​មាន​ទម្ងន់
នៅ ​ក្នុង​ភូមិ​មួយ​មាន​យាយ​ចាស់​ម្នាក់ ចិញ្ចឹម​សត្វ​ឆ្មា​ពីរ​បី​ក្បាល​ទុក​គ្រាន់​ចាប់​កណ្ដុរ​នៅ​ពេល​យប់ ។ គាត់​ស្រឡាញ់​ឆ្មា​របស់​គាត់​ណាស់ ។ ថ្ងៃមួយ​ស្រាប់តែ​ ឆ្មា​របស់​គាត់​ឈឺខ្លាំង ក៏​ទៅ​ហៅ​គ្រូពេទ្យ​មក​មើល​ឆ្មា​របស់​គាត់ ។ ក្រោយ​ពី​លោកគ្រូពេទ្យ​ពិនិត្យ​រួចមក លោកគ្រូពេទ្យ​បាន​និយាយ​ទៅកាន់​លោកយាយ​
គ្រូពេទ្យ ៖ សូម​ជួយ​អបអរសាទរ​លោកយាយ ! ឆ្មា​របស់​លោក​យាយ​មាន​ទម្ងន់​ហើយ !
លោកយាយ (​និយាយ​ទាំង​កំហឹង​) ៖ ចុះ​អាប្រុស​ឈ្មោល​ណា​ធ្វើ​អោយ​ឆ្មា​អញ​ផើម​បែប​នេះ ?
កំពុង​ជជែក​គ្នា ស្រាប់តែ​មាន​ឆ្មា​ឈ្មោល​មួយ​ក្បាល​បាន​រត់​កាត់មុខ​អ្នក​ទាំងពីរ ឃើញ​បែប​នេះ​លោកគ្រូពេទ្យ​ក៏​លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិច​លោ​អា​ឆ្មា​ឈ្មោល​មួយ​នោះ​ទេ​ដឹង ?
លោកយាយ ៖ មិនមែនទេ​ក្មួយ ! អា​ឈ្មោល​មួយ​ហ្នឹង​វា​ជា​បងប្រុស​បង្កើត​របស់​វា​ទេតើ !
គ្រូពេទ្យ ៖ ខុស​ហើយ​លោកយាយ ! សត្វ​វា​មិនដែល​គិត​បង​គិត​ប្អូន​វា​ទេ !
លោកយាយ ៖ អីចឹង​មែន​អី​ក្មួយ !
មើល​មិនច្បាស់
ក្នុង ​ថ្នាក់​រៀន​មួយ ខណៈ​ដែល​ការ​ប្រលង​ឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​យ៉ាង ​ស្ងៀមស្ងាត់ ។ តែ​ពេល​នោះ​លោកគ្រូ​ក៏​សង្កេតឃើញ​សិស្ស​ម្នាក់ លួចមើល​គេ​ជិតខាង​ជាញយៗ ទើប​និយាយ​ដាស់តឿន ៖
លោកគ្រូ ៖ នែ​ប្អូន ! ប្អូន​ឯង​លួចមើល​គេ​ច្រើនដង​ហើយ ប្រយ័ត្ន​គ្រូ​ដក​ពិន្ទុ​ណា៎ !
សិស្ស ៖ បាទ​លោកគ្រូ ! ខ្ញុំ​សុំទោស ! ការពិត ​ខ្ញុំ​ក៏​មិន​ចង់​មើល​គេ​ច្រើនដង​ដែរ តែ​ការដែល​ខ្ញុំ​ត្រូវ​លួចមើល​គេ​ច្រើនដង​នោះ​ក៏​ព្រោះ​គេ​នោះ​សរសេរ​អក្សរ​ ខ្វៀក​ពេក ទើប​ខ្ញុំ​មើល​មិន​ច្បាស់​ណា៎ លោកគ្រូ​ ។
លោកគ្រូ ៖ អុញ!!!???
កោរចេញទៅ
លោក ​សង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​លំ​មួយ។ នៅ​តាម​ផ្លូវ​នោះ​មាន​ដើម​អម្ពិល​មួយ​ដើម ហើយ​ក្មេង​ស្រី​ម្នាក់​កំពុង​តែ​បេះ​ត្រួយ​​អម្ពិល នៅ​លើ​ដើម​អម្ពិល​នោះ។ គាប់ជួន​ជា​លោក​គាត់​និមន្ត​មកដល់​ហើយ​គាត់​បាន​ងើយ​ឡើង​ទៅ​លើ​ដើម​អម្ពិល  ហើយ​ក៏​បាន​ហៅ​ក្មេង​ស្រី​នោះ​ឲ្យ​ចុះ​មក​ក្រោម។
ក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​២ម៉ឺន​រៀល​ទៅ​ចាយ​ទៅ
ក្មេងស្រី​​បាន​លុយ​​អ​រ​រខិបរខុប រត់​ទៅ​ប្រាប់​ម្ដាយ​ថា​លោក​សង្ឃ​ឲ្យ​លុយ​ពេល​ខ្លួន​កំពុង​ឡើង​បេះ​ត្រួយ​អម្ពិល។
ម្ដាយ ​ក្មេង​ស្រី​គិត​ក្នុង​ចិត្ត​ថា "យី​កូន​អញ​បាន​ប៉ុណ្ណឹង ចុះ​ទម្រាំ​អញ​បាន​ប៉ុណ្ណា​ទៅ" ។ ស្អែក​ឡើង​ម្ដាយ​ក្មេង​ស្រី​នោះ​​ក៏​បាន​ទៅ​ឡើង​បេះ​ត្រួយ​អម្ពិល​ម្ដង ។ គាប់ជួន​ពេល​នោះ​លោក​សង្ឃ​បាន​មក​បិណ្ឌបាត​តាម​ផ្លូវ​ដដែល​ហើយ​បាន​ងើយ​ឡើង​ លើ​មើល​ម្ដាយ​ក្មេង​ស្រី​​នោះ​បេះ​ត្រួយ​អម្ពិល ហើយ​ក៏​បាន​ហៅ​​នាង​ឲ្យ​ចុះ​មកក្រោម។
ម្ដាយក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​ ២រយ​រៀល​ ទៅ​ទិញ​ ឡាម​​កោរចេញទៅ!
ម្ដាយក្មេង​ស្រី ៖ អុញ….!!!
ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ស្ដាប់​ចាប​យំ​លើ​មែក​ឈើ ឮ​ពីរោះ​ត្រចៀក​ពេក​ក៏​សួរ​ប្តី ៖
-បង​ស្ដាប់​មើល, ចាប​នោះ​សំឡេង​ស្រួយ ច្រៀង​ពីរោះ​មែនទែន ។ វា​ជា​ចាប​សោះ ហេតុ​ម៉េច​ច្រៀង ពីរោះ​ម៉្លេះ?
-វា​ត្រូវតែ​ច្រៀង​ពីរោះ​អ៊ីចឹង​ហើយ ព្រោះ​ក្នុង​ចិត្ត​វា​គ្មាន​ជាប់​ជំពាក់​អ្វី​ដូច​បង។
-ជាប់​ជំពាក់​យ៉ាងម៉េច?
-វា ​គ្មាន​ប្រពន្ធ គ្មាន​ជំពាក់​បំណុលគេ គ្មាន​ខ្វល់​រឿង​អត់​ការងារ​ធ្វើ អត់​ដែល​តឹងទ្រូង​ដោយសារ ប្រពន្ធ​រំអុក​ទារ​ខោអាវ​ម៉ូដ​ទាន់សម័យ…ដូច្នេះ​វា​ត្រូវតែ​ច្រៀង​ពីរោះ​អញ្ចឹង​ហើយ ។
យុវជន ​ម្នាក់​ទោះបី​នាំ​នារី​ណា​មក​ផ្ទះ​ជម្រាប​សួរ​ម្ដាយ​ក៏​ម្ដាយ​មិន​ពេញចិត្ត ​ដែរ។ គាត់​ប្រឆាំង​មិន​ឱ្យ​កូន​ប្រុស​គាត់​យក​នាង​នោះ​ធ្វើ​ប្រពន្ធ​ដាច់ខាត ។
យុវជន​យើង​ទាល់​តម្រិះ​ពុំ​ដឹង​ស្រី​ប្រភេទ​ណា​ទើប​ម្ដាយ​សប្បាយចិត្ត នាយ​ក៏​សួរ​យោបល់​អ្នកជិតខាង ហើយ​បាន​ដំបូន្មាន​ដូច​តទៅ ៖
-ក្មួយ ​ឯង​ត្រូវ​រក​នារី​ណា​រូបរាង​ដូច​ម្ដាយ​របស់​ក្មួយ​ឯង គឺ​ដូច​ទាំង​រូបរាង និង​ឫកពា ។ រក​បាន​នារី​ប្រភេទ​នោះ​មុខជា​ត្រូវ​ចិត្ត​គាត់​មិនខាន ។
យុវជន​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នកជិតខាង ទី​បំផុត​ក៏​រក​បាន​នារី​ម្នាក់​ដូច​ចិត្ត​មែន ។ នាយ​ប្រាប់  អ្នក​ជិតខាង​វិញ ៖
-អ៊ំ​ស្រី​និយាយ​ត្រូវ​ណាស់, ម្ដាយ​ខ្ញុំ​យល់ព្រម​ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​នារី​ចុងក្រោយ​ហើយ ។
-នាង​នោះ​ដូច​ម្ដាយ​របស់​ក្មួយ​ឯង​មែនទេ?
-បាទ,! ដូចបេះបិទ ដូច​តាំង​ពី​រូបរាង តាំង​ពី​ឫកពា តាំង​ពី​របៀប​ស្លៀកពាក់ និង ដាំ​ស្ល។ ប៉ុន្តែ…
-ប៉ុន្តែ​យ៉ាងម៉េច ?
-ប៉ុន្តែ ឪពុក​ខ្ញុំ​បែរ​ជា​ស្អប់​នាង​បំផុត ។
បុរស ​បី​នាក់​និយាយ​គ្នា​ពី​របៀប​តាមដាន​ប្រពន្ធ​នៅ​ពេល​ខ្លួន​ត្រូវ​ទៅ​ឆ្ងាយ​ ពី​ផ្ទះ​យូរ​ថ្ងៃ។ បុរស​ទី​មួយ​និយាយ ប្រាប់​បុរស​ពីរ​នាក់​ទៀត​ថា ៖
-ទម្លាប់ ​របស់​ខ្ញុំ​គឺ​ប្រើ​ម៉ាស៊ីនថត​សំឡេង។ ខ្ញុំ​លួច​បង្កប់​ម៉ាស៊ីនថត​សំឡេង​ក្នុង​បន្ទប់ដេក ។ ពេល​ត្រឡប់ មក​ពី​បំពេញ​បេសកកម្ម​តាម​ខេត្ត​វិញ យក​ម៉ាស៊ីន​នោះ​បើក​ស្ដាប់​ដឹង​ខ្ទេចខ្ទី រឿងរ៉ាវ​ដែល​ប្រពន្ធ​នៅផ្ទះ ធ្វើ​អី​ខ្លះ ។
បុរស​ទី​ពីរ​ងក់​ក្បាល​តិចៗ ៖
-របៀប ​ហ្នឹង​ក៏​គ្រាន់បើ​ម៉្យាងដែរ តែ​ខ្ញុំ​ចូលចិត្ត​ប្រើ​កាមេរ៉ា​ជាង។ ខ្ញុំ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ដេក ពេល​មក​វិញ​បើក​មើល​ឃើញ​ទាំងអស់​ប្រុស​ណា​ខ្លះ​មក​រញ៉េរញ៉ៃ​ជាមួយ​ប្រពន្ធ​ ខ្ញុំ ។
ដល់​វេន​បុរស​ទីបី ៖
-ចំណែកខ្ញុំ ខ្ញុំ​មិន​ធ្វើ​ដូច​បង​ទាំងពីរ​ទេ។ ធ្វើ​អ៊ីចឹង​ដឹង​បានតែ​នៅ​ក្នុង​បន្ទប់, ចុះបើ​គេ​ទៅ​ណា​ទៅ​ណី​នៅ​កន្លែង ផ្សេង​ធ្វើ​ម៉េច​ដឹង​ទៅ? វិធី ​របស់​ខ្ញុំ​គឺ​មក​ដល់​ផ្ទះ​ភ្លាម​ខ្ញុំ​ធ្វើ​ជា​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់ ​នៅ​ក្បែរ​ផ្ទះ​ថា ម៉េច​អ្នក​ឯង​ក្បត់​ចិត្ត​ប្ដី​អញ្ចឹង? ស្ត្រី ​នោះ​ខឹង ច្រឡោត​ឆ្លើយ​វិញ ខ្ញុំ​មិនមែន​ស្រី​ធុន​ប្រពន្ធ​លោក​ឯង​ទេ កុំ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស។ រួចហើយ គាត់​និយាយ​ហែកកេរ្តិ៍​ប្រពន្ធ​ខ្ញុំ​ទាំងអស់។ ដូច្នេះ​ប្រពន្ធ​ខ្ញុំ​ធ្វើ​អី​នៅ​កន្លែង​ណា​ក៏​ខ្ញុំ​ដឹង​គ្មាន​សល់ ។
លោកគ្រូ​សួរ​ទៅ​កូនសិស្ស​ថា ៖ ខែ​ណា​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ ?
សិស្ស​លើកដៃ​ព្រោងព្រាត លោកគ្រូ​ហៅ​សិស្ស​ម្នាក់​អោយ​ឆ្លើយ "​បាទ ! ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​តិច​ជាងគេ​គឺ​ខែ​កុម្ភៈ​" ។
លោកគ្រូ​សួរ​បន្ត​ទៀត​ថា "​តើ​ហេតុអ្វី​ទៅ ?​" សិស្ស​ឆ្លើយ​ទៀត​ថា "​ពីព្រោះ​ខែ​នេះ​មានតែ ២៨ ឬ ២៩ ថ្ងៃ​ទេ ឯ​ខែ​ឯទៀត មាន​ដល់ទៅ ៣០ និង ៣១ ថ្ងៃ ឯណោះ​ណា៎​លោកគ្រូ​" លោកគ្រូ​សរសើរ​ថា "​ល្អ​ណាស់​" ។
ស្រាប់តែ​ជើងល្អ​ម្នាក់ទៀត​លើកដៃ​សុំ​ឆ្លើយ​នូវ​សំនួរ​ដដែល​ថា "​ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ គឺ​ខែរងារ​ព្រោះ​ខ្ញុំ​មិនសូវ​បាន​ដុសធ្មេញ​រាល់​ព្រឹក​ទេ ត្រជាក់​ណាស់​…. ថ្នាំដុសធ្មេញ​ខ្ញុំ​អស់​តិច​ណាស់​ក្នុង​ខែ​នោះ​" ។
យុវជន​ក្រីក្រ​ម្នាក់​ក្លាហាន ចូល​ទៅ​សារភាព​ចំពោះ​មុខ​ឪពុក-ម្ដាយ​ខាង​ស្រី ។
យុវជន ៖ សូម​អ៊ំ​មេត្តា​ឲ្យ​ខ្ញុំ និង​កូន​ស្រី​អ៊ំ បាន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ផង​ចុះ !
ម្ដាយ​កូនស្រី ៖ យើង​មិន​ឲ្យ​​កូនស្រី​យើង​ទៅ​​ថោកទាប ល្ហេមល្ហាម​តាម​ឯង​ទេ !
យុវជន ៖ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ថ្លៃថ្នូរ​តាម​អ៊ំ​ទេតើ !
កូន​ប្រុស​តូច សួរ​ឪពុក​វា​ថា ៖
កូន ៖ តើ​ផែនដី​មាន​រាង​ដូចម្ដេច​ទៅ​ប៉ា ?
ឪពុក ៖ ផែនដី​មាន​រាង​មូល​ដូច​បាល់ តែ​វា​ខុសគ្នា​ត្រង់ថា​ពេល​ផែនដី​វិល​ទៅ​មិន​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់ តែ​បើ​បាល់​វិញ​វា​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់​បាន ។
កូន ៖ ម៉េច​អញ្ចឹង​ប៉ា ?
ឪពុក ៖ បាល់​មូល​ជួនកាល​អា​ក្រុម​ខ្លាំង​ចាញ់​អា​ក្រុម​ខ្សោយ ធ្វើ​អោយ​​អ្នក​ភ្នាល់​បាល់​​ក្រឡាប់​ភីង !
កូន ៖ ! ? ! 
វេជ្ជបណ្ឌិត​ណែនាំ​អោយ​ម្ដាយ​ទាំងឡាយ ចិញ្ចឹមទារក​ដោយ​ទឹកដោះម្ដាយ​ទើបជា​ប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែ​មាន​ស្ត្រីម្នាក់​ដើរកាត់​មុខពេទ្យ​ដោយ​អោយ​កូន​បៅទឹកដោះគោ គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រីនោះ​ថា បើមាន​សុខភាពល្អ​គួរអោយ​កូន​បៅទឹកដោះម្ដាយ​ទៅ ។ ពេលនោះ​ស្រាប់តែ​មាន​កូនប្រុស​អាយុប្រហែល ៦ឆ្នាំ ជា​កូនទី២ របស់​ស្ត្រីនោះ​រត់​មកដល់​ហើយ​ឮ​អ្នកគ្រូពេទ្យ​ណែនាំ​បែបនេះ វា​ក៏​លាន់មាត់​ថា ៖
– អោយ​អូន​បៅដោះម៉ាក់​យ៉ាងម៉េច បើប៉ា​ដណ្ដើម​ដោះម៉ាក់​បៅ​ដែរនោះ ។